(កំពង់ធំ)÷នារសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានតាមបណ្តាភូមិ សហការជាមួយអាជ្ញាធរឃុំ-ភូមិ និងយុវជនប្រចាំការ ចុះអនុវត្តសកម្មភាពមនុស្សធម៌ សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចូលរួមរំលែកទុក្ខគ្រួសារសព នៅក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសដ៏ថ្លៃថ្លានោះ ក្រុមការងារចុះជួយមូលដ្ឋានតាមបណ្ដាភូមិ បាននាំយកសម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភផ្ទាល់របស់ លោក ថាំង វីយុទ្ធដា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារដែលជួបការលំបាក ដូចខាងក្រោម៖១. ការចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រួសារទើបសម្រាលកូន (កូនខ្ចី) ចំនួន ១១ គ្រួសារ៖ក្រុមការងារបាននាំយកថវិកាសរុប ១,១០០,០០០ រៀល, ខោទឹកនោម ២២ ដុំ និងម្សៅក្រអូប ២២ កំប៉ុង/ដប ជូនដល់ផ្ទាល់ រួមមាន៖ ភូមិចំបក់បញ្ញា (០២ គ្រួសារ៖ លោកស្រី ប៉ិញ កែវ និង ក្រាញ់ យាវ), ភូមិស្លាករ (០៤ គ្រួសារ៖ លោកស្រី ម៉ុក សុខាវ, នត ចាន់ថន, លាន តុំ និង ឃ្លី ម៉ាលីស) ព្រមទាំង ០៥ គ្រួសារទៀតនៅភូមិបវែង (លោកស្រី ទៀន អៃ), ភូមិស្រោមដែក (លោកស្រី ប៉ិល ស៊ីណាត), ភូមិពន្លាជ័យ (លោកស្រី អ៊ត ស៊ឺ), ភូមិតាម៉ើ (លោកស្រី ភាន់ សុអេង) និងភូមិរលួស (លោកស្រី ជី ណូត) ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ១០០,០០០ រៀល, ខោទឹកនោម ២ ដុំ និងម្សៅក្រអូប ២ កំប៉ុង/ដប។ ២. ការឧបត្ថម្ភគ្រួសារមានជីវភាពខ្វះខាត និងការងារចុះពង្រឹងមូលដ្ឋាន÷ ក្រុមការងារបាននាំយកអង្ករ ៥០ គីឡូក្រាម និងថវិកា ៥០,០០០ រៀល ឧបត្ថម្ភជូនលោកស្រី ឃ្លី សុម៉ាលី (ភូមិពន្លាជ័យ) ព្រមទាំងបានចុះណែនាំប្រជាពលរដ្ឋនៅភូមិតាម៉ើ អំពីរបៀបគូសសន្លឹកឆ្នោតស្ទាបស្ទង់ ដើម្បីត្រៀមជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង អាណត្តិទី៦ ឆ្នាំ២០២៧។
៣. ការចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២គ្រួសារ៖ក្រុមការងារបានចុះចូលរួមរំលែកទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ២០០,០០០ រៀល ក្នុងមួយគ្រួសារ (សរុប ៤០០,០០០ រៀល) ជូនដល់គ្រួសារសពលោកតា ឈាន សុខ (អាយុ ៨៣ ឆ្នាំ) និងគ្រួសារសពលោក ឈុត ឧត្ដម (អាយុ ៣៥ ឆ្នាំ) ដើម្បីចូលរួមរំលែកការសោកស្តាយ និងសម្រាលបន្ទុកគ្រួសារសពក្នុងមូលដ្ឋាន។

សកម្មភាពមនុស្សធម៌ទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ថាំង វីយុទ្ធដា ព្រមទាំងក្រុមការងារ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅដោយឯកការឡើយ។ដោយpncnews