Category: ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យរស្មីសោភ័ណ

ខេត្តកំពង់ធំ៖ ក្រុមការងារ មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោកនាយក និងលោកនាយករង នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសហការត្រៀមរៀបចំ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន បានលើកឡើងថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ…

ក្រុមការងារសប្បុរសជនជួយស្រុកកំណើត ចុះសួរសុខទុក្ខ និងចែករំលែកក្ដីស្រឡាញ់ជូនលោកយាយវ័យចំណាស់ កំពុងសម្រាកព្យាបាលជំងឺ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមការងារសប្បុរសជនជួយស្រុកកំណើត បានដឹកនាំសមាជិកក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចែករំលែកជូនលោកយាយ ខែក ធន់ អាយុ ៨៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ លោកយាយ ខែក ធន់ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំស្រយូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទោះបីជាលោកយាយមានវ័យចំណាស់ និងកំពុងសម្រាកព្យាបាលនៅលើគ្រែក៏ដោយ ប៉ុន្តែនៅពេលក្រុមការងារបានជម្រាបអំពីឈ្មោះ និងគោលបំណងរបស់ក្រុមសប្បុរសជន ដែលជាកូនក្មួយ…

អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ហេង សារិទ្ធិ អភិបាលរង តំណាងលោក ឡង គីសឹង អភិបាលក្រុង ប្រធានសមាគមអតីតយុទ្ធជន…

លោក ស៊ូ ចាន់ទ្រី តំណាងក្រុមសប្បុរសជនជួយស្រុកកំណើត នាំយកថវិកា ៩១ម៉ឺនរៀល ជូនលោកយាយអាយុ៩១ ឆ្នាំកំពុងឈឺធ្ងន់

ខេត្តកំពង់ធំ៖ កាលពីល្ងាចថ្ងៃអាទិត្យទី ១៤ ថ្ងៃមិថុនាឆ្នាំ ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមសប្បុរសជនជួយស្រុកកំណើត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៩១ម៉ឺនរៀល ទៅប្រគល់ជូនលោកយាយ ម៉ៅ អ៊ន អាយុ ៩១ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ និងសម្រាកព្យាបាលនៅលំនៅឋាន ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សកម្មភាពនេះ មិនត្រឹមតែជាការផ្តល់ជំនួយថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់ក្រុមគ្រួសារដែលកំពុងប្រឈមនឹងការលំបាកផងដែរ។ ថវិកាដែលបានប្រគល់ជូន គឺកើតចេញពីសទ្ធាជ្រះថ្លា និងការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនសប្បុរសជន…

ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផលិតទឹកស្អាតឃុំដងកាំបិត ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ ស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែង ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនមានអនាម័យ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទឱ្យកាន់តែប្រសើរឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងជាអនុប្រធានអាជ្ញាធរបឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, ឯកឧត្តម អ៊ុក គឹមសាន្…

សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលនៅ ខេត្តកំពង់ធំ ជំរុញថ្នាក់ដឹកនាំមូលដ្ឋានពង្រឹងសេវាសាធារណៈ និងដោះស្រាយកង្វល់ប្រជាពលរដ្ឋ

កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាក្នុងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងការអនុវត្តការងារមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ…

គ្រួសារទុរគត ដែលកំពុងជួបការលំបាកនៅភូមិស្លាកែត ក្រុង ស្ទឹងសែន ទទួលបានការឧបត្ថម្ភស្បៀងនិងថវិការ ពីសប្បុរសជន

កំពង់ធំ៖ ក្រោយពីមានការផ្សព្វផ្សាយ និងអំពាវនាវសុំការចូលរួមពីសប្បុរសជនជុំវិញករណីអតីតយុទ្ធជនពីរបងប្អូនបង្កើត គឺលោកពូ នៅ អួក និងលោកពូ នៅ ម៉ាច ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្វះខាតយ៉ាងខ្លាំងនៅភូមិស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នោះ មានទឹកចិត្តសប្បុរសធម៌ពីសង្គម ជួយសម្រាលទុក្ខលំបាកខ្លះហើយ។ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ុញ ចាន់ថន និងក្រុមការងារ ដោយមានការចូលរួមសហការពីសប្បុរសជនក្នុងអាហារដ្ឋាន សីហា និងអាហារដ្ឋានម៉ាក់ហ័រក្នុងសង្កាត់ព្រៃតៅហ៊ូ ព្រមទាំងលោកស្រីមេភូមិស្លាកែត បាននាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ…

ឯកឧត្តម គីម រិទ្ធី អញ្ជើញបើកកម្មវិធី CATALYST LEADERSHIP BOOT CAMP 2026 ជំរុញយុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំ និងសហគ្រិនសម័យថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CATALYST LEADERSHIP BOOT CAMP 2026 ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ បច្ចេកវិទ្យា និងសហគ្រិនភាព» ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងយុវជន និងសិក្ខាកាមជាច្រើនរូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំជំនាន់ថ្មីដែលមានសក្តានុពល…

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ និងសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជនពិការ ដោយសារសង្គ្រាម ដែលមានជម្រកស្នាក់នៅមិនសមរម្យ ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រដ្ឋបាលឃុំឈូក បន្តយកចិត្តទុកដាក់គ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹក ផ្តល់ស្បៀងអាហារ និងថវិកាជួយសម្រាលជីវភាព

កំពង់ធំ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងការពារបូរណភាពទឹកដី និងគ្រួសារដែលមានគុណបំណាច់ក្នុងបុព្វហេតុការពារមាតុភូមិ សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្មីៗនេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ប្រគល់ជូនគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោក ហ៊ុយ គឹមលី មេឃុំឈូក ដោយបាននាំយកអំណោយទៅប្រគល់ជូនគ្រួសារកងទ័ពចំនួន៣គ្រួសារ រួមមាន៖ ១- លោកស្រី សែម ចន្ថា ២- លោក សាន ផានីត ៣-…

ពិធីប្រកាសចូលកាន់មុខតំណែង លោក ឃីន រស្មី ជាអភិបាលស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកត្បែងមានជ័យ

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកថ្មី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីជាពន្លឺក្នុងការដឹកនាំ ក្នុងនោះត្រូវសហការគ្នាជាធ្លុងមួយ ជម្រុញការអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ដែលទើបទទួលតំណែងថ្មី បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្តីទុកចិត្ត ហើយបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាជននៅក្នុងស្រុកត្បែងមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។by psctvtrue ២៦ ឧសភា ២០២៦

អង្រឹងរហែកក្រោមដំបូលស័ង្កសី… ជីវិតបុរសវ័យ៦៩ឆ្នាំ កំពុងរង់ចាំក្តីមេត្តាពីសប្បុរសជន

ក្រុងស្ទឹងសែន: ក្រោមដំបូលផ្ទះស័ង្កសីតូចចង្អៀតមួយ ជាប់នឹងទ្រុងមាន់ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បុរសវ័យ៦៩ឆ្នាំម្នាក់ កំពុងរស់នៅក្នុងស្ថានភាពគួរឱ្យអាណិតបំផុត។ គ្មានគ្រែដេក មានតែអង្រឹងរហែក និងសម្លៀកបំពាក់ចាស់ៗ ខណៈជំងឺប្រចាំកាយ ការខ្វះស្បៀង និងភាពឯកោកំពុងធ្វើឱ្យជីវិតរបស់គាត់ កាន់តែពិបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលនេះ អាជ្ញាធរមូលដ្ឋាន កំពុងអំពាវនាវដល់សប្បុរសជនមេត្តាជួយសង្គ្រោះជីវភាពដ៏លំបាកនេះផង។ ប្រជាពលរដ្ឋឈ្មោះ នៅ អ៊ួក ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នកំពុងជួបការលំបាកខ្លាំងទាំងផ្នែកជីវភាព និងសុខភាព។…

អភិបាលស្រុកឆែប ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតំបន់ទឹកធ្លាក់ព្រះនិមិត្ត ពង្រឹងវិធានការបង្ការ និងបង្ក្រាបបទល្មើស Scam Online តាមព្រំដែន

ព្រះវិហារ៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងតំបន់ព្រំដែន លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងស្រាវជ្រាវនៅតំបន់ជិតជុំវិញទឹកធ្លាក់ព្រះនិមិត្ត ព្រំដែនកម្ពុជា-ឡាវ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ អំពីសកម្មភាពគួរឲ្យសង្ស័យនៅក្នុងមូលដ្ឋាន។ ប្រតិបត្តិការនេះ បានអនុវត្តឡើងតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស Scam Online ឲ្យកាន់តែមានប្រសិទ្ធភាព…

ឯកឧត្តម ម៉ៅ សុផាន់ អំពាវនាវបន្តរួមចំណែកការងារមនុស្សធម៌ ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក

ក្រោមបរិយាកាសពោរពេញដោយស្មារតីមនុស្សធម៌ និងការចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងភាគីពាក់ព័ន្ធនានា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដើម្បីបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក សំដៅរួមចំណែកលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ…

ឯកឧត្តម ចាន់ យុត្ថា ឧបត្ថម្ភថវិកា ២,៥០០ដុល្លារសហរដ្ឋអាមេរិក ដល់វិទ្យាល័យ ជា ស៊ីម ប្រឡាយ និងពង្រឹង ការងារគណបក្សប្រជាជនកម្ពុជា ដល់មូលដ្ឋាន ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតឃុំសង្កាត់២០២៧

(កំពង់ធំ)÷ ថ្ងៃអាទិត្យ១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា ប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារមូលដ្ឋាននៅ ទីស្នាក់ការគណបក្សឃុំប្រឡាយ ដើម្បីពិនិត្យការងារកំពុងអនុវត្ត និងកំណត់ទិសដៅសម្រាប់ការរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានផ្តោតលើការជំរុញឱ្យឃុំកំណត់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍឃុំ (គម្រោងអាទិភាព)ឱ្យមានភាពច្បាស់លាស់ និងអាចអនុវត្តបានពិតប្រាកដ។ ក្រុមការងារនឹងខិតខំបំពេញបន្ថែម នូវតម្រូវការទាំងអស់ឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្វែងរក និងកៀរគរដៃគូអភិវឌ្ឍថ្មីៗ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍឃុំឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់ទទួលបានលទ្ធផល។…