(កំពង់ធំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានរៀបចំពិធី បើកវគ្គបំប៉នជំនាញការងារអនុវត្តកាតព្វកិច្ចយោធា ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ។

ពិធីបើកវគ្គនេះក៏មានការអញ្ជើញពីសំណាក់ លោក មេបញ្ជាការរងខេត្ត ប្រធាន -អនុប្រធានមន្ទីរ នាយការិយាល័យ   មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមផងដែរ ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថាការបើកវគ្គបំប៉នជំនាញការងារអនុវត្តកាតព្វកិច្ចយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថកំពង់ធំ នេះគឺមានសារៈសំខាន់ណាស់ដល់ដំណើរការអនុវត្តជំនាញ និងនីតិវិធីច្បាប់ ស្ដីពីច្បាប់កាតព្វកិច្ចយោធា ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំបន្ថែមដល់នាយទាហាន នាយទាហានរង និងពលទាហាន ជាសិក្ខាកាមទាំងអស់ ដែលមកសិក្សាវគ្គបំប៉នជំនាញនេះត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រពី គ្រូបង្គោល ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញពីបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូចនេះសិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញដែលសារៈនេះដើម្បីទៅបំពេញការងារ ការអនុវត្តច្បាប់កាតព្វកិច្ចយោធានាពេលខាងមុខនេះឲ្យមានប្រសិទ្ធភាពខ្ពស់ នឹងស្របទៅតាមច្បាប់របស់រាជរដ្ឋាភិបាលដែលបានកំណត់។ អត្ថបទpncnews