(ខេត្តកំពង់ធំ ) ៖លោក ជួន ប៊ិតថុល លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជន ដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋានយ៉ាងពិតប្រាកដ៖
លោកជួន ប៊ិតថុល រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរុងរឿង ។
លោកបានសង្កត់ធ្ងន់ថាការបោះឆ្នោត ស្ទាបស្ទង់នៅក្នុងឱកាសនេះគឺជាការជ្រើសរើសយកបេក្ខជនឬបុគ្គលដែលមានសមត្ថភាព មានការលះបង់ និងការចូលរួម ព្រមទាំងមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការ និងដឹកនាំគ្រប់គ្រងអង្គភាពសាលាឃុំ ព្រមទាំងយល់អាធ្យាស្រ័យ ដល់សុខទុក្ខ ប្រជាពលរដ្ឋ ចេះសហការល្អរជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសជាមួយក្រុមការ។
លោកប្រធានក្រុមការងារបានគូសបញ្ជាក់ថា ការបោះឆ្នោតគឺជាឱកាសមាសរបស់ប្រជាពលរដ្ឋក្នុងការសម្រេចវាសនាមូលដ្ឋានរបស់ខ្លួន ដូច្នេះការជ្រើសរើសមន្ត្រី ឬបេក្ខជនដែលចុះជាប់ជាប្រចាំជាមួយប្រជាជន យល់ពីសុខទុក្ខ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ គឺជាកត្តាចាំបាច់ ហើយបេក្ខជនដែលមានគុណវុឌ្ឍិ គឺត្រូវតែជាអ្នកដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ឃុំរុងរឿងឱ្យកាន់តែរីកចម្រើនបន្តទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោកប្រធានក្រុមការងារបានអំពាវនាវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឬធ្វើជីវិតមាត្រឧ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២៧។
លើសពីនេះលោកជួន ប៊ិតថុល លបានលើកទឹកចិត្តដល់អាជ្ញាធរឃុំរុងរឿង ត្រូវបន្តកិច្ចសហការនិងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខុមាលភាព ជីវភាពប្រជាពលរដ្ឋជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ឆាប់រហ័ស មិនប្រកាន់បក្សពួកឬនិន្នាការនយោបាយ និងទទួលបានការជឿជាក់ពីពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថាឃុំបន្ទាយស្ទោង មានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ៥រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន៣០៨នាក់ ដែលបេក្ខជនឈរឈ្មោះមាន១៤រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក៥រូប។ដោយpncnews

