(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃុន ប៊ុនហូ ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមយុវជនគណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយភូមិទំនប់អណ្តូងបី បានចាត់តាំងលោក ហ៊ី រដ្ឋធានី អនុប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យដឹកនាំក្រុមការងារ រួមជាមួយសហការី និងសមាជិកយុវជនឃុំស្រើង ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសាងសង់ផ្ទះជូនស្ត្រីមេម៉ាយក្រីក្រម្នាក់ ដែលមានកូនពិការក្នុងបន្ទុក។

ក្នុងឱកាសនោះ លោក ហ៊ី រដ្ឋធានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីលោក ឃុន ប៊ុនហូ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកបានក្រើនរំឭកដល់សមាជិកដែលមិនទាន់បានទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឱ្យរួសរាន់ទៅបំពេញនីតិវិធីឱ្យបានគ្រប់ៗគ្នា ដោយលោកបានលើកឡើងថា សមាជិកម្នាក់តំណាងឱ្យសំឡេងឆ្នោតមួយ សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំនាពេលខាងមុខ។

សូមបញ្ជាក់ផងរដ្ឋាន ផ្ទះដែលក្រុមការងារបានសាងសង់ជូននេះមានទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ និងប្រើប្រាស់សម្ភារៈដែកស័ង្កសី។ ផ្ទះនេះស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ សកម្មភាពនេះ គឺជាការចុះជួយ និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារ និងសមាជិកក្នុងមូលដ្ឋាន។ អត្ថបទ ផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមដោយpncnews