ឯកឧត្តម គីម រិទ្ធី អញ្ជើញបើកកម្មវិធី CATALYST LEADERSHIP BOOT CAMP 2026 ជំរុញយុវជនកម្ពុជាឱ្យក្លាយជាអ្នកដឹកនាំ និងសហគ្រិនសម័យថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី CATALYST LEADERSHIP BOOT CAMP 2026 ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ បច្ចេកវិទ្យា និងសហគ្រិនភាព» ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងយុវជន និងសិក្ខាកាមជាច្រើនរូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនកម្ពុជា ឱ្យក្លាយជាអ្នកដឹកនាំជំនាន់ថ្មីដែលមានសក្តានុពល…
