Month: June 2026

មន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យរស្មីសោភ័ណ

ខេត្តកំពង់ធំ៖ ក្រុមការងារ មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញជួប ពិភាក្សាការងារជាមួយលោកនាយក និងលោកនាយករង នៃវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសហការត្រៀមរៀបចំ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ក្នុងឱកាសនោះ លោកស្រី ង៉ែត ណារីន បានលើកឡើងថា យុទ្ធនាការដ៏មានសារៈសំខាន់នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ…

ក្រុមការងារសប្បុរសជនជួយស្រុកកំណើត ចុះសួរសុខទុក្ខ និងចែករំលែកក្ដីស្រឡាញ់ជូនលោកយាយវ័យចំណាស់ កំពុងសម្រាកព្យាបាលជំងឺ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមការងារសប្បុរសជនជួយស្រុកកំណើត បានដឹកនាំសមាជិកក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចែករំលែកជូនលោកយាយ ខែក ធន់ អាយុ ៨៤ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ លោកយាយ ខែក ធន់ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំស្រយូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទោះបីជាលោកយាយមានវ័យចំណាស់ និងកំពុងសម្រាកព្យាបាលនៅលើគ្រែក៏ដោយ ប៉ុន្តែនៅពេលក្រុមការងារបានជម្រាបអំពីឈ្មោះ និងគោលបំណងរបស់ក្រុមសប្បុរសជន ដែលជាកូនក្មួយ…

អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ហេង សារិទ្ធិ អភិបាលរង តំណាងលោក ឡង គីសឹង អភិបាលក្រុង ប្រធានសមាគមអតីតយុទ្ធជន…

លោក ស៊ូ ចាន់ទ្រី តំណាងក្រុមសប្បុរសជនជួយស្រុកកំណើត នាំយកថវិកា ៩១ម៉ឺនរៀល ជូនលោកយាយអាយុ៩១ ឆ្នាំកំពុងឈឺធ្ងន់

ខេត្តកំពង់ធំ៖ កាលពីល្ងាចថ្ងៃអាទិត្យទី ១៤ ថ្ងៃមិថុនាឆ្នាំ ២០២៦ លោក ស៊ូ ចាន់ទ្រី តំណាងក្រុមសប្បុរសជនជួយស្រុកកំណើត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៩១ម៉ឺនរៀល ទៅប្រគល់ជូនលោកយាយ ម៉ៅ អ៊ន អាយុ ៩១ឆ្នាំ ដែលកំពុងមានជំងឺធ្ងន់ និងសម្រាកព្យាបាលនៅលំនៅឋាន ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សកម្មភាពនេះ មិនត្រឹមតែជាការផ្តល់ជំនួយថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅដល់ក្រុមគ្រួសារដែលកំពុងប្រឈមនឹងការលំបាកផងដែរ។ ថវិកាដែលបានប្រគល់ជូន គឺកើតចេញពីសទ្ធាជ្រះថ្លា និងការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនសប្បុរសជន…

ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយផលិតទឹកស្អាតឃុំដងកាំបិត ស្រុកសណ្ដាន់

ខេត្តកំពង់ធំ៖ ស្ថានីយផលិតទឹកស្អាតសហគមន៍មួយកន្លែង ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនមានអនាម័យ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទឱ្យកាន់តែប្រសើរឡើង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងជាអនុប្រធានអាជ្ញាធរបឹងទន្លេសាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ, ឯកឧត្តម អ៊ុក គឹមសាន្…

សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលនៅ ខេត្តកំពង់ធំ ជំរុញថ្នាក់ដឹកនាំមូលដ្ឋានពង្រឹងសេវាសាធារណៈ និងដោះស្រាយកង្វល់ប្រជាពលរដ្ឋ

កំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាក្នុងខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងការអនុវត្តការងារមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ ពិធីជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ…

គ្រួសារទុរគត ដែលកំពុងជួបការលំបាកនៅភូមិស្លាកែត ក្រុង ស្ទឹងសែន ទទួលបានការឧបត្ថម្ភស្បៀងនិងថវិការ ពីសប្បុរសជន

កំពង់ធំ៖ ក្រោយពីមានការផ្សព្វផ្សាយ និងអំពាវនាវសុំការចូលរួមពីសប្បុរសជនជុំវិញករណីអតីតយុទ្ធជនពីរបងប្អូនបង្កើត គឺលោកពូ នៅ អួក និងលោកពូ នៅ ម៉ាច ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្វះខាតយ៉ាងខ្លាំងនៅភូមិស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នោះ មានទឹកចិត្តសប្បុរសធម៌ពីសង្គម ជួយសម្រាលទុក្ខលំបាកខ្លះហើយ។ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ុញ ចាន់ថន និងក្រុមការងារ ដោយមានការចូលរួមសហការពីសប្បុរសជនក្នុងអាហារដ្ឋាន សីហា និងអាហារដ្ឋានម៉ាក់ហ័រក្នុងសង្កាត់ព្រៃតៅហ៊ូ ព្រមទាំងលោកស្រីមេភូមិស្លាកែត បាននាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ…