លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋពិតប្រាកដ (ខេត្តកំពង់ធំ) ៖ លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់និង បម្រើប្រជាពលរដ្ឋពិតប្រាកដ។ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំបានធ្វើការជំរុញដូចនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធី បោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកសង្កត់ធ្ងន់ថាអង្គបោះឆ្នោតត្រូវតែធ្វើការពិចារណាឱ្យបានហ្មតចត់ប្រកបដោយសុភវិនិច្ឆ័យដើម្បីជ្រើសរើសកិច្ចជន ដែលខ្លួនគិតថាអាចពឹងពាក់ស្នាក់អាស្រ័យនិងដឹកនាំ ដើម្បីត្រៀមយកទៅឈរឈ្មោះសម្រាប់បោះឆ្នោតប្រកួតប្រជែងធ្វើជាមេឃុំឬក្រុមប្រឹក្សាឃុំអាណត្តិទី៦ ដែលជាបេក្ខជនប្រកបដោយ សីលធម៌ទូទៅល្អ មានសច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដែល«លក្ខណៈសម្បត្តិ ឬគុណសម្បត្តិដ៏ប្រពៃរបស់បេក្ខជន» ដែលស័ក្តិសម និងមានតម្លៃបំផុតសម្រាប់តំណែង មេឃុំ ជាមនុស្សដែលមានកាយវិការ ទាំងកាយ វាចា ចិត្ត ស្លូតបូត ថ្លៃថ្នូរ គោរពច្បាប់ទម្លាប់ សង្គម ឬអង្គភាព មានភាពលេចធ្លោមិនបង្កជម្លោះ គោរពអ្នកដទៃ មានការទទួលខុសត្រូវខ្ពស់ និងរស់នៅ ធ្វើការប្រកបដោយភាពរលូនជាមួយមនុស្សជុំវិញខ្លួន ហើយមានសច្ចធម៌ ស្មោះត្រង់ ភាពត្រង់ទៅត្រង់មក និងការនិយាយតែពាក្យពិត មិនភូតភរ មិនបោកប្រាស់ ហ៊ានទទួលខុសត្រូវចំពោះកំហុសឆ្គង និងធ្វើការងារដោយតម្លាភាព និងមានគុណធម៌ ជាអំពើល្អ ឬតម្លៃផ្លូវចិត្តដែលដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអ្វីដែលត្រឹមត្រូវ យុត្តិធម៌ និងមានប្រយោជន៍ដល់សង្គម មានការយោគយល់អធ្យាស្រ័យ មិនកេងប្រវ័ញ្ចលើអ្នកដទៃ និងប្រកាន់ខ្ជាប់នូវគោលការណ៍ល្អឥតខ្ចោះក្នុងការងារ ជាពិសេសមានព្រហ្មវិហារធម៌ ជាធម៌ដ៏ប្រពៃ ៤ យ៉ាងរបស់អ្នកដឹកនាំ ឬមនុស្សល្អ ដែលរួមមាន៖ 1. មេត្តា៖ ក្តីស្រឡាញ់ បំណងល្អ ចង់ឱ្យអ្នកដទៃបានសុខ។ 2. ករុណា៖ ក្តីអាណិត អាសូរ ចង់ជួយអ្នកដទៃឱ្យរួចផុតពីទុក្ខ ឬបញ្ហា។ 3. មុទិតា៖ ក្តីអបអរសាទរ រីករាយនៅពេលឃើញអ្នកដទៃបានល្អ ឬជោគជ័យ (មិនច្រណែន)។ 4. ឧបេក្ខា៖ ភាពស្មើចិត្ត ការតាំងចិត្តជាកណ្តាល ប្រកបដោយយុត្តិធម៌ មិនលម្អៀង។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានរំលេចអំពីសមិទ្ធផលនានាដែលបានកើតឡើង ជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលបានយកចិត្តទុកដាក់កសាងនិងបម្រើផលប្រយោជន៍ផ្ទាល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទ្រា ជាពិសេសលើកកម្ពស់ជីវភាពឱ្យកាន់តែផ្ដល់ប្រសើរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថាឃុំទ្រាមានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ១១រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន ៦១១នាក់ ដែលបេក្ខជនឈរឈ្មោះមាន២៤រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក ១១រូប។

(ខេត្តកំពង់ធំ) ៖ លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់និង បម្រើប្រជាពលរដ្ឋពិតប្រាកដ។

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំបានធ្វើការជំរុញដូចនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធី បោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស  ប្រជាជនកម្ពុជាក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកសង្កត់ធ្ងន់ថាអង្គបោះឆ្នោតត្រូវតែធ្វើការពិចារណាឱ្យបានហ្មតចត់ប្រកបដោយសុភវិនិច្ឆ័យដើម្បីជ្រើសរើសកិច្ចជន ដែលខ្លួនគិតថាអាចពឹងពាក់ស្នាក់អាស្រ័យនិងដឹកនាំ ដើម្បីត្រៀមយកទៅឈរឈ្មោះសម្រាប់បោះឆ្នោតប្រកួតប្រជែងធ្វើជាមេឃុំឬក្រុមប្រឹក្សាឃុំអាណត្តិទី៦ ដែលជាបេក្ខជនប្រកបដោយ សីលធម៌ទូទៅល្អ មានសច្ចធម៌  គុណធម៌ និងព្រហ្មវិហារធម៌ ដែល«លក្ខណៈសម្បត្តិ ឬគុណសម្បត្តិដ៏ប្រពៃរបស់បេក្ខជន» ដែលស័ក្តិសម និងមានតម្លៃបំផុតសម្រាប់តំណែង មេឃុំ ជាមនុស្សដែលមានកាយវិការ ទាំងកាយ វាចា ចិត្ត ស្លូតបូត ថ្លៃថ្នូរ គោរពច្បាប់ទម្លាប់ សង្គម ឬអង្គភាព មានភាពលេចធ្លោមិនបង្កជម្លោះ គោរពអ្នកដទៃ មានការទទួលខុសត្រូវខ្ពស់ និងរស់នៅ ធ្វើការប្រកបដោយភាពរលូនជាមួយមនុស្សជុំវិញខ្លួន ហើយមានសច្ចធម៌ ស្មោះត្រង់ ភាពត្រង់ទៅត្រង់មក និងការនិយាយតែពាក្យពិត  មិនភូតភរ មិនបោកប្រាស់ ហ៊ានទទួលខុសត្រូវចំពោះកំហុសឆ្គង និងធ្វើការងារដោយតម្លាភាព និងមានគុណធម៌ ជាអំពើល្អ ឬតម្លៃផ្លូវចិត្តដែលដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអ្វីដែលត្រឹមត្រូវ យុត្តិធម៌ និងមានប្រយោជន៍ដល់សង្គម មានការយោគយល់អធ្យាស្រ័យ មិនកេងប្រវ័ញ្ចលើអ្នកដទៃ និងប្រកាន់ខ្ជាប់នូវគោលការណ៍ល្អឥតខ្ចោះក្នុងការងារ ជាពិសេសមានព្រហ្មវិហារធម៌ ជាធម៌ដ៏ប្រពៃ ៤ យ៉ាងរបស់អ្នកដឹកនាំ ឬមនុស្សល្អ ដែលរួមមាន៖
1. មេត្តា៖ ក្តីស្រឡាញ់ បំណងល្អ ចង់ឱ្យអ្នកដទៃបានសុខ។
2. ករុណា៖ ក្តីអាណិត អាសូរ ចង់ជួយអ្នកដទៃឱ្យរួចផុតពីទុក្ខ ឬបញ្ហា។
3. មុទិតា៖ ក្តីអបអរសាទរ រីករាយនៅពេលឃើញអ្នកដទៃបានល្អ ឬជោគជ័យ (មិនច្រណែន)។
4. ឧបេក្ខា៖ ភាពស្មើចិត្ត ការតាំងចិត្តជាកណ្តាល ប្រកបដោយយុត្តិធម៌ មិនលម្អៀង។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានរំលេចអំពីសមិទ្ធផលនានាដែលបានកើតឡើង ជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលបានយកចិត្តទុកដាក់កសាងនិងបម្រើផលប្រយោជន៍ផ្ទាល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទ្រា ជាពិសេសលើកកម្ពស់ជីវភាពឱ្យកាន់តែផ្ដល់ប្រសើរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថាឃុំទ្រាមានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ១១រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន ៦១១នាក់ ដែលបេក្ខជនឈរឈ្មោះមាន២៤រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក ១១រូប។ដោយpncnews