លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់
(កំពង់ធំ)÷ លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់ លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។ លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស…
