អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងក្របខណ្ឌការអនុវត្តការជំរុញបង្កើតការថែទាំសុខភាពបឋម ហៅកាត់ថា ក.ជ.ថ.ស.ប ខេត្តកំពង់ធំ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ០១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទោន នៃរដ្ឋបាលខេត្តកំពង់ធំ។។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា។…
