អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរស្រុកបារាយណ៍ ពង្រឹងអភិបាលកិច្ចល្អ និងការទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជំរុញឱ្យគណៈអភិបាលស្រុកបារាយណ៍ និងអភិបាលរងស្រុកដែលទើបតែងតាំងថ្មី ប្រកាន់ខ្ជាប់នូវគោលការណ៍ «អភិបាលកិច្ចល្អ» ដោយបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត និងភាពក្លាហានក្នុងការសម្រេចចិត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា អភិបាលកិច្ចល្អ គឺជាស្នូលនៃការកែទម្រង់គ្រប់វិស័យ។ ថ្នាក់ដឹកនាំត្រូវហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ ចេះបត់បែន និងប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ…
