Category: ព័ត៌មានជាតិ

​មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប្រជុំពង្រឹងកិច្ចសហការឆ្លើយតបចំពោះការកើនឡើងនៃជំងឺគ្រុនឈាមលើផ្នែកកុមារ

​ (​កំពង់ធំ)៖ ថ្នាក់ដឹកនាំសុខាភិបាល និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ និងបានបើកប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការឆ្លើយតប ក្រោយសង្កេតឃើញករណីជំងឺនេះមានការកើនឡើងជាលំដាប់នៅផ្នែកកុមារ។ ​សកម្មភាពនេះបានធ្វើឡើងនា រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញដឹកនាំដោយ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងលោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ព្រមទាំងសហការីពាក់ព័ន្ធ។ ​ករណីជំងឺគ្រុនឈាមកុមារមានការកើនឡើង ​បន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅផ្នែកកុមាររួចមក ថ្នាក់ដឹកនាំបានប្រជុំពិភាក្សាភ្លាមៗជាមួយប្រធានផ្នែក គ្រូពេទ្យ និងមន្ត្រីជំនាញ ដើម្បីសិក្សាអំពីបញ្ហាប្រឈមចំពោះមុខ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ​…

ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងលោក ឃន ចាន់ថៃ អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញទិសដៅការងារ ១២ ចំណុច ដល់កងកម្លាំងត្រូវ អនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់

(កំពង់ធំ)៖ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា នឹងលើកទិសដៅការងារបន្ត ខែសីហា ដល់កងកម្លាំងចូលរួមចំនួន ២៥០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល កោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ អនុវត្តសម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ក្នុងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព…

គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់ភារៈកិច្ចនិងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនកងកម្លាំង នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារៈកិច្ចបង្ក្រាប បទល្មើស ធនធានធម្មជាតិ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការរង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ កាពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បាននាំយក ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ប្រេងឥន្ធនៈ និងប្រគល់ភារៈកិច្ច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ នៅទីបញ្ជាការស្រាលចំនួន ០៤គោលដៅ នៅក្នុងស្រុកសន្ទុក ។ ដែលពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋបាលព្រៃឈើ…

ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារនិងសង្គម

(កំពង់ធំ)៖ ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីវិបុលភាពគ្រួសារនិងសង្គម។ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអំពាវនាវនៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link)…

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធំ

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ធ (កំពង់ធំ)៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក…

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ នៅទីបញ្ជាការស្រាល ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ការពារឲ្យបានដាច់ខាត មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យស្ថានភាពព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងសំណេះសំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លំាងចម្រុះប្រចាំការ នៅទីបញ្ជាការស្រាល តំបន់ត្រពាំងប្រើស និងតំបន់អូរដូង ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់…

អភិបាលរងខេត្តកំពង់ធំ៖ យុវជន ជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា

(កំពង់ធំ)៖ ឯកឧត្តមអ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ យុវជនជាកម្លាំងចលករ បានដើរតួរជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន យ៉ាងសកម្ម នៅតាមគ្រឹះស្ថានសិក្សា ឯកឧត្តម លើកឡើងយ៉ាងដូច្នេះ ក្នុងពេលដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី យុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២ ក្រោមប្រធានបទ (ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន) នៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងពិធីនោះក៏មានមានការចូលរួម ពីលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ…

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  ជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ ) (កំពង់ធំ)៖ នៅព្រឹកថ្ងៃចន្ទ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។ ពិធីអបអរសាទរនេះប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នៃកងរាជអាវុធហត្ថចំនួន៦៣នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈចំនួន៣០នាក់ផងដែរ។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។ ជាចុងក្រោយលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរដល់បងប្អូនជាយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ សូមជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្ល្លៀតឡើយ។ សូមបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលជាមួយនិវត្តជន ពិការ និងគ្រួសារពលីមរណៈ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ទាំង៣០នាក់ ក្នុងម្នាក់ទទួលបាន ÷ អង្ករ០១បេតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ទឹកសុទ្ធ០១កេស មីជាតិយើង០១កេស និហថវិកា១០០,០០០រៀល ផងដែរ៕ អត្ថបទ កងរាជអាវុធហត្ថកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃចន្ទ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។ ពិធីអបអរសាទរនេះប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត…

ឧត្ដម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​វរសេនីយ៍ទោ ​ឃុន​ ប៊ុន​ហួរ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ លោក​វរសេនីយ៍ទោ​ ឃុន​ ប៊ុន​ហួរ​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ល្ងាច​ថ្ងៃ​ទី​ ១១​ ខែកក្កដា​ ឆ្នាំ​២០២៦​ កន្លងទៅ​នេះ​ នៅ​មន្ទីរពេទ្យ​រាជ​ធានី​ភ្នំពេញ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​សាន់​គរ​ (​ខ)​ ឃុំ​សាន់​គរ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​…

ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន៣៦០.០០០ក្បាល ស្ថិតនៅអាងទឹក១មករា នៅក្នុងទិវាមច្ឆជាតិ និងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ថ្នាក់ខេត្ត

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីនៅក្នុងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ចំនួន ៣៦០.០០០ក្បាល ដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៦ ថ្នាក់ខេត្ត ដែលកម្មវិធីនេះ ត្រូវបានសហការរៀបចំដោយខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ថិតនៅអាងទឹក១មករា ភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ…

ផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ បានសាងសង់រួចរាល់ហើយ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ ជុំ​ វីរៈ​ អភិបាល​រង​ស្រុក​សន្ទុក​ បានដឹកនាំសហការីទៅត្រួតពិនិត្យផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក…

‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់

‎ (កំពង់ធំ)÷ ‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់ ‎ លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។ ‎ ‎ លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស…

កោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិ

(កំពង់ធំ)៖ ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា។ ព្រះអនុគណស្រុកស្ទោងបានមានសង្ឃដីការនេះនៅក្នុងឱកាសនិមន្តជាកិត្តិយសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រះអង្គបន្ថែមថា ការប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពវិន័យជាចម្បង ការប្រឡងដែលជោគជ័យ និងមានតម្លៃបំផុត គឺការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ យុវសិស្សគ្រប់រូបត្រូវ៖ ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៖ ប្រើប្រាស់ចំណេះដឹង ជំនាញ និងការគិតពិចារណាដែលបានសន្សំពីការរៀនសូត្រកន្លងមកដោះស្រាយវិញ្ញាសាដោយស្មារតីនឹងនរ។ គោរពគោលការណ៍ណែនាំ៖ ម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង…

ស្នងការរងនគរបាលខេត្តកំពង់ធំបានជំរុញដល់ថ្នាក់ដឹកនាំការិយាល័យត្រូវយកចិត្តទុកដាក់បញ្ហាសុខភាព របស់កងកម្លាំងក្រោមឱវាទ

(កំពង់ធំ)៖ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនិងបានជំរុញដល់ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទព្រឹកថ្ងៃចន្ទ ទី ៦ ខែ កក្កដា ឆ្នាំ២០២៦។ លោកបន្តថាដោយអនុវត្តតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានចាត់ឱ្យលោកនិងក្រុមការងារចុះសួរសុខទុក្ខដល់លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រាកព្យាបាលជំងឺ នៅកេហដ្ឋានរបស់លោកស្រី។ លោកបានពាំនាំផ្តាំផ្ញើសាកសួសុខទុក្ខពីថ្នាក់ដឹកនាំពិសេសឧត្តមសេនីយ៍ទោ ហេង សុផល…