ព័ត៌មានថ្មីៗ

អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ» លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង លើផ្ទៃប្រទេស អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ លោក ថាំង វីយុទ្ធដា ចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង អនុវត្តសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមរំលែកទុក្ខគ្រួសារសពក្នុងមូលដ្ឋាន ឯកឧត្តម ឈា ប៊ុនរិទ្ធិ បានលើកឡើងថា «អង្គបីដ៏មានសក្តានុពលក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំគឺ បេក្ខជន អង្គបោះឆ្នោតនិងក្រុមការងារ ៖

‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់

‎ (កំពង់ធំ)÷ ‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់ ‎ លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។ ‎ ‎ លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស…

កោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិ

(កំពង់ធំ)៖ ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា។ ព្រះអនុគណស្រុកស្ទោងបានមានសង្ឃដីការនេះនៅក្នុងឱកាសនិមន្តជាកិត្តិយសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រះអង្គបន្ថែមថា ការប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពវិន័យជាចម្បង ការប្រឡងដែលជោគជ័យ និងមានតម្លៃបំផុត គឺការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ យុវសិស្សគ្រប់រូបត្រូវ៖ ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៖ ប្រើប្រាស់ចំណេះដឹង ជំនាញ និងការគិតពិចារណាដែលបានសន្សំពីការរៀនសូត្រកន្លងមកដោះស្រាយវិញ្ញាសាដោយស្មារតីនឹងនរ។ គោរពគោលការណ៍ណែនាំ៖ ម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង…

ស្នងការរងនគរបាលខេត្តកំពង់ធំបានជំរុញដល់ថ្នាក់ដឹកនាំការិយាល័យត្រូវយកចិត្តទុកដាក់បញ្ហាសុខភាព របស់កងកម្លាំងក្រោមឱវាទ

(កំពង់ធំ)៖ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនិងបានជំរុញដល់ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទព្រឹកថ្ងៃចន្ទ ទី ៦ ខែ កក្កដា ឆ្នាំ២០២៦។ លោកបន្តថាដោយអនុវត្តតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានចាត់ឱ្យលោកនិងក្រុមការងារចុះសួរសុខទុក្ខដល់លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រាកព្យាបាលជំងឺ នៅកេហដ្ឋានរបស់លោកស្រី។ លោកបានពាំនាំផ្តាំផ្ញើសាកសួសុខទុក្ខពីថ្នាក់ដឹកនាំពិសេសឧត្តមសេនីយ៍ទោ ហេង សុផល…

កំពង់ធំប្រារព្ធព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ អបអរខួប៩ឆ្នាំ នៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

កំពង់ធំ៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំ មន្ត្រីរាជការ…