Month: October 2026

អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងក្របខណ្ឌការអនុវត្តការជំរុញបង្កើតការថែទាំសុខភាពបឋម ហៅកាត់ថា ក.ជ.ថ.ស.ប ខេត្តកំពង់ធំ ដោយផ្តោតលើការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ០១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទោន នៃរដ្ឋបាលខេត្តកំពង់ធំ។។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងពីសារៈសំខាន់នៃការយកចិត្តទុកដាក់លើការពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យបានត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា។…

ខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ»

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងទិសដៅការងារឆ្នាំ២០២៧ នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក ក្រុមការងារកម្មវិធី «មនសិការពលរដ្ឋល្អ» គណៈគ្រប់គ្រងសាលារៀនគោលដៅ គ្រូបង្គោល និងសមាជិក សមាជិកាក្លឹបដែលទទួលបានមេដាយមាស សរុបចំនួន ៦៥នាក់ ក្នុងនោះស្ត្រី ៣០នាក់។ កម្មវិធី…

លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង លើផ្ទៃប្រទេស អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍

(កំពង់ធំ)៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារទី២ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដែលដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៧ និងឆ្នាំ២០២៦ចុះ ដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១០៦នាក់ ក្នុងនោះនាយទាហានដែលដល់អាយុចូលនិវត្តន៍ ចំនួន៥៣នាក់។ ពិធីនេះមានការអញ្ជើញចូលរួមពី…

លោក ថាំង វីយុទ្ធដា ចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង អនុវត្តសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងចូលរួមរំលែកទុក្ខគ្រួសារសពក្នុងមូលដ្ឋាន

(កំពង់ធំ)÷នារសៀលថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានតាមបណ្តាភូមិ សហការជាមួយអាជ្ញាធរឃុំ-ភូមិ និងយុវជនប្រចាំការ ចុះអនុវត្តសកម្មភាពមនុស្សធម៌ សួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចូលរួមរំលែកទុក្ខគ្រួសារសព នៅក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ នាឱកាសដ៏ថ្លៃថ្លានោះ ក្រុមការងារចុះជួយមូលដ្ឋានតាមបណ្ដាភូមិ បាននាំយកសម្ភារប្រើប្រាស់ និងថវិកាឧបត្ថម្ភផ្ទាល់របស់ លោក ថាំង វីយុទ្ធដា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត…

ឯកឧត្តម ឈា ប៊ុនរិទ្ធិ បានលើកឡើងថា «អង្គបីដ៏មានសក្តានុពលក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំគឺ បេក្ខជន អង្គបោះឆ្នោតនិងក្រុមការងារ ៖

(ខេត្តកំពង់ធំ )៖ ឯកឧត្តម ឈា ប៊ុនរិទ្ធិ បានលើកឡើងថា «អង្គបីដ៏មានសក្តានុពលក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះជាមេឃុំគឺ បេក្ខជន អង្គបោះឆ្នោតនិងក្រុមការងារ ឯកឧត្តមឈា ប៊ុនរិទ្ធិ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំ ម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំម្សាក្រង ។…

មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងក្រោមឱវាទ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងបច្ចុប្បន្នភាពថ្មី នៃស្ថានភាពព្រំដែនកម្ពុជា ថៃ ដែលបច្ចុប្បន្នកងយោពពលខេមរភូមិន្ទរបស់យើង…

កម្លាំងជំនាញចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់វាលក្រោម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំ និងសម្របសម្រួលការងារជាមួយលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងលោក សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ត្រង់ចំណុចខាងជើងអាងសរសរ១ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន÷ ទូកបាឡាស្មាច់ប្រវែង៥,៩ម៉ែត្រ ទទឹង០,៨ម៉ែត្រ និងជម្រៅ៣តឹកចំនួន១គ្រឿង ឧបករណ៍ឆក់ត្រីចំនួន១គ្រឿង។ អាគុយទំហំ៥០អំពែចំនួន១គ្រឿងខ្សែកាបសម្រាប់ឆក់ត្រី…

បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ សហការជាមួយមន្ត្រីបរិស្ថានខេត្តកំពង់ធំ ហ៊ុំព័ទ្ធទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ដើម្បីប្រគល់ជូនស្ថាប័នជំនាញ និងមន្ត្រីនគរបាលយុត្តិធម៌អនុវត្តតាមនីតិវិធីច្បាប់ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកផ្ដល់ព័ត៌មានសម្ងាត់ ស្ដីពីការដឹកជញ្ជូន និងលាក់ទុកឈើខុសច្បាប់នៅក្នុងផ្ទះចាំចំការមួយកន្លែងស្ថិតនៅតំបន់ច្រកតោល ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានពិភាក្សា ជាមួយលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ចាត់វិធានការប្រើប្រាស់កម្លាំងចម្រុះ ដើម្បីហ៊ុំព័ទ្ឋ ទីតាំងលាក់ទុកឈើមួយកន្លែងខាងលើនេះ ពីខាងក្រៅទីតាំង…

លោក ឃុន ប៊ុនហូ ចាត់តាំងក្រុមការងារនាំយកសម្ភារៈសាងសង់ផ្ទះជូនស្ត្រីមេម៉ាយក្រីក្រ និងមានកូនពិការ នៅខេត្តកំពង់ធំ 

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ឃុន ប៊ុនហូ ប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមយុវជនគណបក្សខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយភូមិទំនប់អណ្តូងបី បានចាត់តាំងលោក ហ៊ី រដ្ឋធានី អនុប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ឱ្យដឹកនាំក្រុមការងារ រួមជាមួយសហការី និងសមាជិកយុវជនឃុំស្រើង ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសាងសង់ផ្ទះជូនស្ត្រីមេម៉ាយក្រីក្រម្នាក់ ដែលមានកូនពិការក្នុងបន្ទុក។ ក្នុងឱកាសនោះ លោក ហ៊ី រដ្ឋធានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីលោក ឃុន ប៊ុនហូ ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានេះ…

លោក ជួន ប៊ិតថុល  លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជន ដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋានយ៉ាងពិតប្រាកដ

(ខេត្តកំពង់ធំ ) ៖លោក ជួន ប៊ិតថុល លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជន ដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋានយ៉ាងពិតប្រាកដ៖ លោកជួន ប៊ិតថុល រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរុងរឿង ។ លោកបានសង្កត់ធ្ងន់ថាការបោះឆ្នោត ស្ទាបស្ទង់នៅក្នុងឱកាសនេះគឺជាការជ្រើសរើសយកបេក្ខជនឬបុគ្គលដែលមានសមត្ថភាព មានការលះបង់ និងការចូលរួម…

លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈ និងបម្រើប្រជាពលរដ្ឋពិតប្រាកដ (ខេត្តកំពង់ធំ) ៖ លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់និង បម្រើប្រជាពលរដ្ឋពិតប្រាកដ។ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំបានធ្វើការជំរុញដូចនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធី បោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកសង្កត់ធ្ងន់ថាអង្គបោះឆ្នោតត្រូវតែធ្វើការពិចារណាឱ្យបានហ្មតចត់ប្រកបដោយសុភវិនិច្ឆ័យដើម្បីជ្រើសរើសកិច្ចជន ដែលខ្លួនគិតថាអាចពឹងពាក់ស្នាក់អាស្រ័យនិងដឹកនាំ ដើម្បីត្រៀមយកទៅឈរឈ្មោះសម្រាប់បោះឆ្នោតប្រកួតប្រជែងធ្វើជាមេឃុំឬក្រុមប្រឹក្សាឃុំអាណត្តិទី៦ ដែលជាបេក្ខជនប្រកបដោយ សីលធម៌ទូទៅល្អ មានសច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដែល«លក្ខណៈសម្បត្តិ ឬគុណសម្បត្តិដ៏ប្រពៃរបស់បេក្ខជន» ដែលស័ក្តិសម និងមានតម្លៃបំផុតសម្រាប់តំណែង មេឃុំ ជាមនុស្សដែលមានកាយវិការ ទាំងកាយ វាចា ចិត្ត ស្លូតបូត ថ្លៃថ្នូរ គោរពច្បាប់ទម្លាប់ សង្គម ឬអង្គភាព មានភាពលេចធ្លោមិនបង្កជម្លោះ គោរពអ្នកដទៃ មានការទទួលខុសត្រូវខ្ពស់ និងរស់នៅ ធ្វើការប្រកបដោយភាពរលូនជាមួយមនុស្សជុំវិញខ្លួន ហើយមានសច្ចធម៌ ស្មោះត្រង់ ភាពត្រង់ទៅត្រង់មក និងការនិយាយតែពាក្យពិត មិនភូតភរ មិនបោកប្រាស់ ហ៊ានទទួលខុសត្រូវចំពោះកំហុសឆ្គង និងធ្វើការងារដោយតម្លាភាព និងមានគុណធម៌ ជាអំពើល្អ ឬតម្លៃផ្លូវចិត្តដែលដឹកនាំមនុស្សឱ្យប្រព្រឹត្តតែអ្វីដែលត្រឹមត្រូវ យុត្តិធម៌ និងមានប្រយោជន៍ដល់សង្គម មានការយោគយល់អធ្យាស្រ័យ មិនកេងប្រវ័ញ្ចលើអ្នកដទៃ និងប្រកាន់ខ្ជាប់នូវគោលការណ៍ល្អឥតខ្ចោះក្នុងការងារ ជាពិសេសមានព្រហ្មវិហារធម៌ ជាធម៌ដ៏ប្រពៃ ៤ យ៉ាងរបស់អ្នកដឹកនាំ ឬមនុស្សល្អ ដែលរួមមាន៖ 1. មេត្តា៖ ក្តីស្រឡាញ់ បំណងល្អ ចង់ឱ្យអ្នកដទៃបានសុខ។ 2. ករុណា៖ ក្តីអាណិត អាសូរ ចង់ជួយអ្នកដទៃឱ្យរួចផុតពីទុក្ខ ឬបញ្ហា។ 3. មុទិតា៖ ក្តីអបអរសាទរ រីករាយនៅពេលឃើញអ្នកដទៃបានល្អ ឬជោគជ័យ (មិនច្រណែន)។ 4. ឧបេក្ខា៖ ភាពស្មើចិត្ត ការតាំងចិត្តជាកណ្តាល ប្រកបដោយយុត្តិធម៌ មិនលម្អៀង។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានរំលេចអំពីសមិទ្ធផលនានាដែលបានកើតឡើង ជាមួយនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធច្រើនស្អេកស្កះក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលបានយកចិត្តទុកដាក់កសាងនិងបម្រើផលប្រយោជន៍ផ្ទាល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទ្រា ជាពិសេសលើកកម្ពស់ជីវភាពឱ្យកាន់តែផ្ដល់ប្រសើរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថាឃុំទ្រាមានសមាជិកក្រុមប្រឹក្សាឃុំសរុបចំនួន ១១រូប ហើយអង្គបោះឆ្នោតដែលត្រូវបោះឆ្នោតស្ទាបស្ទង់ថ្ងៃនេះមានចំនួន ៦១១នាក់ ដែលបេក្ខជនឈរឈ្មោះមាន២៤រូប ហើយអង្គបោះឆ្នោតត្រូវបោះឆ្នោតជ្រើសរើសយក ១១រូប។

(ខេត្តកំពង់ធំ) ៖ លោក ផាង វី លើកទឹកចិត្តអង្គបោះឆ្នោត ត្រូវជ្រើសរើសបេក្ខជនដែលមានក្រុមសីលធម៌វិជ្ជាជីវៈខ្ពស់និង បម្រើប្រជាពលរដ្ឋពិតប្រាកដ។ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំបានធ្វើការជំរុញដូចនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធី បោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកសង្កត់ធ្ងន់ថាអង្គបោះឆ្នោតត្រូវតែធ្វើការពិចារណាឱ្យបានហ្មតចត់ប្រកបដោយសុភវិនិច្ឆ័យដើម្បីជ្រើសរើសកិច្ចជន…

កងរាជអាវុធហត្ថខេត្តកំពង់ធំ រៀបចំការប្រឡងជ្រើសរើសយោធិនឱ្យចូលក្របខ័ណ្ឌ ជាមន្ត្រីរាជអាវុធហត្ថ

(កំពង់ធំ)÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំការប្រឡងជ្រើសរើសយុវជនចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជអាវុធហត្ថចំនួន ១០០នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ។ គណៈកម្មការធ្វើការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់លើបេក្ខជនស្ម័គ្រចិត្តសរុបចំនួន ២៤៩នាក់ ត្រូវឆ្លងកាត់ចំនួន៧ដំណាក់កាល។ មានដូច វាស់កម្ពស់,ថ្លឹងទំនង់, ពិនិត្យឈាម, តេស្តទឹកនោមរកសាធាតុញៀន, ពិនិត្យកាយសម្បទា, ប្រឡងចំណេះដឹងទូទៅ និងកីឡា ( បញ្ជាក់ បេក្ខជនត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់បានអាចចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជអាវុធហត្ថបាន )។ ក្នុងឱកាសបើកវិញ្ញាសាប្រឡង លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការនៃស្នងការដ្ឋានកសាងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ នៃអនុគណៈកម្មការជ្រើសរើសយោធិន…

ឯកឧត្តមថោ ជេដ្ឋា បានលើកឡើងថា ការបោះឆ្នោតស្ទាបស្ទង់ ដើម្បីជ្រើសរើសបេក្ខជនដែលមាន សក្តានុពល សមត្ថភាព ប្រជាប្រិយភាព

(ខេត្តកំពង់ធំ ) ៖ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការបោះឆ្នោតស្ទាបស្ទង់គឺដើម្បីជ្រើសរើសបេក្ខជនដែលមាន សក្តានុពល សមត្ថភាព ប្រជាប្រិយភាព។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងឱកាសបោះឆ្នោតផ្ទៃក្នុង និងការស្ទាបស្ទង់មតិជាសម្ងាត់ ដើម្បីជ្រើសរើស និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជាក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦…

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញមុខជនសង្ស័យ ករណី ហិង្សាដោយចេតនា នៅមុខវិទ្យាល័យកំពង់ធំ

កំពង់ធំ៖នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បានប្រើប្រាស់វិធានការជំនាញ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតម៉ូតូ ចំនួន៣ គ្រឿង ករណីហិង្សាដោយចេតនា ។ ហេតុការណ៍នេះ កើតឡើងកាលថ្ងៃទី១១ ខែ តុលាឆ្នាំ២០២៦វេលាម៉ោង១៦ និង២២…