Month: July 2026

ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ អញ្ជើញក្នុងពិធីលែងកូនត្រីចម្រុះចំនួន៣៦០.០០០ក្បាល ស្ថិតនៅអាងទឹក១មករា នៅក្នុងទិវាមច្ឆជាតិ និងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ថ្នាក់ខេត្ត

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីនៅក្នុងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ចំនួន ៣៦០.០០០ក្បាល ដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៦ ថ្នាក់ខេត្ត ដែលកម្មវិធីនេះ ត្រូវបានសហការរៀបចំដោយខណ្ឌរដ្ឋបាលជលផលខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ហៅកាត់ថា AFD។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណស្ថិតនៅអាងទឹក១មករា ភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ…

ផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ នៅខេត្តកំពង់ធំ បានសាងសង់រួចរាល់ហើយ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​ ជុំ​ វីរៈ​ អភិបាល​រង​ស្រុក​សន្ទុក​ បានដឹកនាំសហការីទៅត្រួតពិនិត្យផ្ទះចំនួន ៣៥ ខ្នងថ្មីទៀត នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក…

‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់

‎ (កំពង់ធំ)÷ ‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់ ‎ លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។ ‎ ‎ លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស…

កោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិ

(កំពង់ធំ)៖ ព្រះបរិត្តកោសល ណិប អ៊ាម លើកទឹកចិត្ត យុវសិស្សបេក្ខជនខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធផលជាប់គ្រប់ៗគ្នា។ ព្រះអនុគណស្រុកស្ទោងបានមានសង្ឃដីការនេះនៅក្នុងឱកាសនិមន្តជាកិត្តិយសកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦។ ព្រះអង្គបន្ថែមថា ការប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពវិន័យជាចម្បង ការប្រឡងដែលជោគជ័យ និងមានតម្លៃបំផុត គឺការប្រឡងដែលកើតចេញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង។ យុវសិស្សគ្រប់រូបត្រូវ៖ ប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៖ ប្រើប្រាស់ចំណេះដឹង ជំនាញ និងការគិតពិចារណាដែលបានសន្សំពីការរៀនសូត្រកន្លងមកដោះស្រាយវិញ្ញាសាដោយស្មារតីនឹងនរ។ គោរពគោលការណ៍ណែនាំ៖ ម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង…

ស្នងការរងនគរបាលខេត្តកំពង់ធំបានជំរុញដល់ថ្នាក់ដឹកនាំការិយាល័យត្រូវយកចិត្តទុកដាក់បញ្ហាសុខភាព របស់កងកម្លាំងក្រោមឱវាទ

(កំពង់ធំ)៖ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានខេត្តកំពង់ធំបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនិងបានជំរុញដល់ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទព្រឹកថ្ងៃចន្ទ ទី ៦ ខែ កក្កដា ឆ្នាំ២០២៦។ លោកបន្តថាដោយអនុវត្តតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានចាត់ឱ្យលោកនិងក្រុមការងារចុះសួរសុខទុក្ខដល់លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រាកព្យាបាលជំងឺ នៅកេហដ្ឋានរបស់លោកស្រី។ លោកបានពាំនាំផ្តាំផ្ញើសាកសួសុខទុក្ខពីថ្នាក់ដឹកនាំពិសេសឧត្តមសេនីយ៍ទោ ហេង សុផល…

កំពង់ធំប្រារព្ធព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ អបអរខួប៩ឆ្នាំ នៃការចុះបញ្ជីប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

កំពង់ធំ៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» បានបើកជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំ មន្ត្រីរាជការ…