Month: August 2026

លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា

(កំពង់ធំ ) ៖ លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើការអំពាវនាវនេះ ក្នុងឱកាសដែលលោកព្រមទាំងក្រុមការងារចុះមូលដ្ឋានភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង បាននាំយកអំណោយរបស់ឯកឧត្តមចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជូនពលរដ្ឋងាយរងហានិភ័យប្រមាណជា ២៦គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព…

​«ថ្នាំកញ្ចប់ ឱសថបុរាណ » ខ្វះព័ត៌មាន និងការត្រួតពិនិត្យ៖ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បំភ្លឺថាបានចុះទិញយកទៅពិសោធន៍ និងរាយការណ៍ជូនក្រសួងរួចហើយ

​កំពង់ធំ៖ នៅពេលប្រជាពលរដ្ឋកំពុងស្វែងរកក្តីសង្ឃឹមពីការព្យាបាលជំងឺ ការធានាថា ថ្នាំដែលពួកគេយកទៅប្រើប្រាស់មានសុវត្ថិភាព មានប្រភពច្បាស់លាស់ និងឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ជារឿងមិនអាចមើលរំលងបានឡើយ។ បញ្ហាមួយកំពុងលេចឡើងនៅទីតាំងព្យាបាលជំងឺតាមបែបជំនឿរបស់លោកគ្រូ ជឿន ហៅ «គ្រូទេវតា» ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងទាក់ទាញប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗជាច្រើនឱ្យមកសម្រាក និងទទួលការព្យាបាល។

ការចុះដល់ខ្នងផ្ទះ ជំរុញការផ្ទៀងផ្ទាត់ និងកែតម្រូវព័ត៌មានអត្តសញ្ញាណប្រជាពលរដ្ឋនៅភូមិជន្លូស

(កំពង់ធំ)៖ លោកស្រី ង៉ែត ណារីន ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ព្រមទាំងសមាជិក សមាជិកា បានដឹកនាំក្រុមការងារចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានអត្តសញ្ញាណ ព្រមទាំងសួរសុខទុក្ខសមាជិកបក្ស និងគ្រួសារបក្សប្រជាជនកម្ពុជាចំនួន ៣៩គ្រួសារ។ សកម្មភាពនេះបានធ្វើឡើងនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ក្នុងការអនុវត្តផែនការសកម្មភាពចុះមូលដ្ឋាន។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រគល់សម្ភារៈបច្ចេកទេស ជូនមន្ត្រីជំនាញ ផលិតព័ត៌មាន

កំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រគល់សម្ភារៈបច្ចេកទេស រួមមានកុំព្យូទ័រយួរដៃមួយគ្រឿង និងកាមេរ៉ាវីដេអូមួយគ្រឿង ជូនមន្ត្រីជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញការងារ ផលិតព័ត៌មាននៅមូលដ្ឋាន។

ទុន ៩០លានរៀល ជំរុញមុខរបរបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ នៅសហគមន៍កសិកម្មស្រុកស្ទោង

ខេត្តកំពង់ធំ៖ ទុនសរុបចំនួន ៩០លានរៀល កំពុងត្រូវបានផ្តល់តាមរយៈគម្រោងលើកកម្ពស់ជីវភាពប្រជាជន ដល់សហគមន៍កសិកម្មចំនួន៥ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីឱ្យសមាជិកមានដើមទុនបង្កើត និងពង្រីកមុខរបរ ផ្តោតលើការដាំដុះ និងចិញ្ចឹមសត្វ សំដៅបង្កើនប្រាក់ចំណូលគ្រួសារ។ ក្នុងចំណោមសហគមន៍ដែលទទួលបានការគាំទ្រ សហគមន៍កសិកម្មសំព្រោជមានជ័យ ស្ថិតនៅឃុំសំព្រោជ ស្រុកស្ទោង កំពុងយកទុននេះទៅប្រើប្រាស់លើ ការដាំបន្លែសុវត្ថិភាព ការចិញ្ចឹមមាន់ និងការចិញ្ចឹមជ្រូក។ ផលិតផលដែលបានពីការងារកសិកម្ម ត្រូវបានប្រមូលផលជាបន្តបន្ទាប់ និងមួយចំនួនត្រូវបាននាំទៅលក់នៅទីផ្សារក្នុងមូលដ្ឋាន។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០…

មន្ទីរសុខាភិបាលខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំ និងបង្ការជំងឺគ្រុនឈាមនៅសហគមន៍

កំពង់ធំ៖ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានរៀបចំយុទ្ធនាការអប់រំ និងបង្ការជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនក្នុងខេត្ត និងនៅសហគមន៍ភូមិចំបក់ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សិក្ខាសាលាពង្រឹងជំនាញសរសេរព័ត៌មាន និងផលិតមាតិកាបរិស្ថាន រៀបចំនៅសាលាខេត្តកំពង់ធំ

កំពង់ធំ៖ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការសរសេរអត្ថបទព័ត៌មាន ការកំណត់ព័ត៌មានក្លែងក្លាយ និងការរៀបចំដំឡើងរូបភាពវីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងវិស័យបរិស្ថាន» ត្រូវបានរៀបចំឡើងព្រឹកថ្ងៃទី ១៣ខែសីហាឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ព្រមទាំងអ្នកពាក់ព័ន្ធមកពីបណ្តាខេត្តជុំវិញបឹងទន្លេសាប។ សិក្ខាសាលានេះមានគោលបំណងសំខាន់ក្នុងការពង្រឹងចំណេះដឹង និងជំនាញដល់អ្នកចូលរួម ពាក់ព័ន្ធនឹងការសរសេរអត្ថបទព័ត៌មានឱ្យបានត្រឹមត្រូវ ការពិនិត្យ និងកំណត់ព័ត៌មានក្លែងក្លាយ ព្រមទាំងការរៀបចំ និងដំឡើងរូបភាពវីដេអូ ដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យបរិស្ថានកាន់តែមានប្រសិទ្ធភាព និងមានគុណភាព។ ការរៀបចំសិក្ខាសាលានេះក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពអ្នកផលិត និងផ្សព្វផ្សាយព័ត៌មាន ព្រោះព័ត៌មានពាក់ព័ន្ធនឹងបរិស្ថាន និងធនធានធម្មជាតិ ត្រូវការការផ្សព្វផ្សាយដោយផ្អែកលើប្រភពច្បាស់លាស់ ខ្លឹមសារត្រឹមត្រូវ និងការប្រើប្រាស់រូបភាពវីដេអូប្រកបដោយការទទួលខុសត្រូវ។ ជាពិសេស…

ក្រុមការងារមន្ទីរព័ត៌មានខេត្តកំពង់ធំ ចុះសំណេះសំណាលជាមួយកសិករ និងស្វែងយល់ពីការរីកចម្រើននៃការដាំបន្លែសុវត្ថិភាព

(កំពង់ធំ) រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី លឹម ពីយោលីន អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ តំណាងលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំក្រុមការងារផលិតព័ត៌មានបទយកការណ៍ ចុះពិនិត្យ និងស្វែងយល់ពីសកម្មភាព ដាំដំណាំបន្លែវិលជុំរបស់កសិករដែលជាសមាជិកចង្កោមអាជីវកម្មបន្លែសុវត្ថិភាពគម្រោងអេមស៍ នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ក្រុមការងារបានជួប ពិភាក្សា ជាមួយតំណាង មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ និងទីប្រឹក្សាគម្រោង AIMS ព្រមទាំងសំណេះសំណាល ជាមួយកសិករដែលកំពុងមមាញឹកដាំដុះបន្លែ…

លោកអភិបាលស្រុកស្ទោង ណែនាំដល់បេក្ខជនត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវមានភាពឆ្លៀសវៃ ចេះបត់បែនតាមស្ថានភាពកាលៈទេសៈ

(កំពង់ធំ)៖ លោកអភិបាលស្រុកស្ទោងណែនាំដល់បេក្ខជនត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវមានភាពឆ្លៀសវៃចេះបត់បែនតាមស្ថានភាពកាលៈទេសៈ។ លោក សាយ គឹមឡម បានធ្វើការណែនាំនេះក្នុងឱកាសដែលលោកបានជួបសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុប និងអាណាព្យាបាល មកពីភូមិកំពង់ចិន កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា មិនមែនសម្រាប់តែក្នុងស្ថានភាពប្រឡងឬស្ថានភាពប្រកួតប្រជែងណាមួយទេគឺទាំងស្ថានភាពរស់នៅប្រចាំថ្ងៃយើងត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង មានភាពស្ទាត់ជំនាញក្នុងការដោះស្រាយបញ្ហាប្រឈមភ្លាមៗពេលប្រឡង និងក្នុងការរស់នៅ ជាពិសេសសម្របសម្រួលទៅតាមបរិបទសង្គមទូទៅ។ ទន្ទឹមនឹងនេះ បេក្ខជនគ្រប់រូបត្រូវ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពកាយ ថែរក្សាផ្លូវចិត្តឱ្យមានស្មារតីរឹងប៉ឹង ព្រមទាំងខិតខំប្រឹងប្រែងប្រមូលផ្តុំប្រាជ្ញាញាណដើម្បីទទួលបានលទ្ធផលល្អ។ លើសពីនេះក្នុងនាមជាអ្នកសិក្សារៀនសូត្រនិងជាយុវជនត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ត្រូវមានទស្សនវិស័យវែងឆ្ងាយបន្ទាប់ពីបញ្ចប់ការប្រឡង ដោយជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យ ឬសាលាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យស្របតាមចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារពលកម្ម។…

សហគមន៍បន្លែសុវត្ថិភាព ភូមិល្វាជោម ជួយបង្កើនជីវភាពកសិករ និងផ្គត់ផ្គង់បន្លែសុវត្ថិភាព ដល់ទីផ្សារ

កំពង់ធំ៖ សហគមន៍បន្លែសុវត្ថិភាព ភូមិល្វាជោម ស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងបង្ហាញពីភាពជោគជ័យក្នុងការផលិតបន្លែសុវត្ថិភាព ដែលមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យកាន់តែប្រសើរឡើងផងដែរ។ ក្នុងឱកាសចុះសិក្សាស្វែងយល់នៅសហគមន៍នាល្ងាចថ្ងៃទី៦ខែសីហាឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ រួមជាមួយមន្ត្រី និងក្រុមការងារ បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ ខណៈកសិករកំពុងមមាញឹកប្រមូលផលបន្លែជាច្រើនមុខ រួមមាន ត្រសក់ស្រូវ សណ្ដែកកួរ ននោង ត្រឡាច ស្ពៃ ជី និងដំណាំបន្លែផ្សេងៗ ដើម្បីលាងសម្អាតក្នុងបរិវេណសហគមន៍សម្រាប់ផ្គត់ផ្គង់ តាមទីផ្សារ។ កសិករបានឱ្យដឹងថា បច្ចុប្បន្នបន្លែមួយចំនួនមានទីផ្សារល្អ។ ជាឧទាហរណ៍…

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។ បន្ទាប់ពីកិច្ចប្រជុំនេះដាក់ នូវរៀបវារៈ០៥សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ…

លោកអភិបាលស្រុកស្ទោង បានឱ្យដឹងថា ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋ ក្នុងការចូលរួមដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានឱ្យដឹងថា ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោក អាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋក្នុងការចូលរួមដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន លោក សាយ គឹមឡម បានបានថ្លែងដូច្នេះនៅក្នុងពិធីដាំដើមឈើជាច្រើនរយដើមអមសងខាងផ្លូវថ្មីចូលទៅកាន់វត្តទួលព្រះធាតុ ហៅវត្តភ្លង កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។ លោកសង្កត់ធ្ងន់ថា ការដាំដើមឈើនៅថ្ងៃនេះគឺជាការបន្ថែមគម្របបៃតងជួយឱ្យតំបន់នោះមានខ្យល់អាកាសបរិសុទ្ធ មានម្លប់ត្រជាក់ និងកែលម្អទិដ្ឋភាពទូទៅឱ្យកាន់តែស្រស់បំព្រង ព្រោះដើមឈើទាំងនេះបានចូលរួម និងមានតួនាទីយ៉ាងសកម្មក្នុងការស្រូបយកឧស្ម័នកាបូនិច ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការឡើងកម្ដៅ នៃបរិយាកាសសកល។ ទន្ទឹមនឹងនេះគឺជាសកម្មភាពរួមគ្នា ជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងបង្កើនស្មារតីទទួលខុសត្រូវចំពោះបរិស្ថានក្នុងស្រទាប់មហាជន…

កម្ពុជាប្រារព្ធ «ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក» នៅព្រៃឡង់ លើកតម្កើងវីរភាពអ្នកការពារធនធានធម្មជាតិ

កំពង់ធំ៖ កម្ពុជាបានប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក (World Ranger Day) នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីលើកតម្កើងវីរភាព ការលះបង់ និងការប្តេជ្ញាចិត្តរបស់មន្ត្រីឧទ្យានុរក្ស ដែលកំពុងឈរជួរមុខក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ ទិវាមន្ត្រីឧទ្យានុរក្ស ត្រូវបានប្រារព្ធជារៀងរាល់ថ្ងៃទី៣១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងរំលឹកដល់មន្ត្រីឧទ្យានុរក្សដែលបានពលីជីវិត ឬរងរបួសក្នុងពេលបំពេញបេសកកម្ម ព្រមទាំងលើកទឹកចិត្ត និងផ្តល់តម្លៃដល់អ្នកដែលនៅតែបន្តការពារព្រៃឈើ សត្វព្រៃ និងជីវ:ចម្រុះដោយមិនខ្លាចនឿយហត់។ នៅកម្ពុជា មន្ត្រីឧទ្យានុរក្សមិនត្រឹមតែមានភារកិច្ចល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមស្រាវជ្រាវ និងតាមដានជីវ:ចម្រុះ…