វគ្គបណ្តុះបណ្តាលស្តីពី AI និងសារព័ត៌មានឌីជីថល នៅ CADT៖ អ្នកសារព័ត៌មាន ជាងមួយរយនាក់ ចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពបច្ចេកវិទ្យា ដើម្បីឆ្លើយតបការវិវត្តនៃសម័យកាល
ភ្នំពេញ៖ នៅក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ អ្នកសារព័ត៌មានមកពីស្ថាប័ន និងអង្គភាពព័ត៌មាននានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសរុប ១៥៣នាក់ បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលពិសេសមួយ ស្តីពី «បញ្ញាសប្បនិម្មិត (AI) និងអនាគតវិស័យព័ត៌មានឌីជីថលនៅកម្ពុជា» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ក្នុងវគ្គសិក្សានាពេលព្រឹក គ្រូឧទ្ទេសនាមបានបង្ហាញយ៉ាងក្បោះក្បាយអំពីប្រវត្តិ និងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា AI ចាប់តាំងពីអតីតកាលឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ន ដោយបានរៀបរាប់ស៊ីជម្រៅពី ចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន នៃ AI។…
